កម្ពុជាទទួលបាន៦០០លានដុល្លារពីប្រទេសចិន
រូបថត៖ AP
នាយករដ្ឋមន្ត្រី
កម្ពុជា ហ៊ុន សែនចាប់ដៃជាមួយនាយករដ្ឋមន្ត្រីចិន វេន ជៀបាវ (Wen
Jiabao)
នៅមុនជំនួបនាមហាវិមានប្រជាជននាក្រុងប៉េកាំងកាលពីឆ្នាំ២០០៨។
លោក ហោ ណាំហុង
បានបន្ថែមថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី
វេន ជៀបាវ
បានសម្រេចជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឡើង
ដល់២.៥០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៥។
ប្រទេសកម្ពុជាទទួលបានប្រាក់
កម្ចីនិងទុនវិនិយោគរាប់រយលាន
ដុល្លារអាមេរិកពីប្រទេសចិនសម្រាប់អភិវឌ្ឍលើគម្រោងហេដ្ឋារចនា
សម្ព័ន្ធ ថាមពល និងកសិកម្ម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងលោកនាយករដ្ឋមន្ត្រី វេន ជៀបាវ (Wen Jiabao)
បានសម្រេចជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឡើង
ដល់២.៥០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៥ហើយប្រទេសចិនបាន
សន្យាថានឹងជំរុញឱ្យក្រុមហ៊ុនចិនមកវិនិយោគនៅកម្ពុជាឱ្យកាន់តែ
ច្រើនឡើងថែមទៀត។
លោកហោ ណាំហុង
រដ្ឋមន្ត្រីការបរទេសកម្ពុជាបានថ្លែងនៅថ្ងៃសុក្រនេះថាប្រទេស
កម្ពុជាទទួលបានប្រាក់ប្រមាណ៦០០លានដុល្លារអាមេរិកដែលជាជំនួយឥត
សំណង ប្រាក់កម្ចីសម្បទាន និងទុន
វិនិយោគពីប្រទេសចិនសម្រាប់អនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ
ថាមពល ឥណទាន និង
កសិកម្មហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១២។
ក្នុងអំឡុងពេលទស្សនកិច្ច៥ថៃ្ង
នៅប្រទេសចិនចាប់ពីថ្ងៃទី១៣ដល់
ថ្ងៃទី១៧ខែធ្នូលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
បានជួបពិភាក្សាជាមួយលោកប្រធានាធិបតី ហ៊ូ ជិនតាវ (Hu Jintao)
លោកនាយក រដ្ឋមន្ត្រី វេន ជៀបាវ និងលោកប្រធានសភាប្រជាជនចិន វូ
បាងហ្គ័រ (Wu Bangguo)។
មេដឹកនាំកម្ពុជានិងចិនបានយល់ព្រមគ្នាបង្កើត
ដៃគូយុទ្ធសាស្ត្រសហប្រតិបត្តិការលើគ្រប់វិស័យ។
លោករដ្ឋមន្ត្រីការបរទេសហោ ណាំហុង
បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅព្រលានយន្ត
ហោះអន្តរជាតិភ្នំពេញ
បន្ទាប់ពីបានវិលត្រឡប់មកពីទស្សនកិច្ចនៅប្រទេសចិនថាក្នុងចំនួនទឹក
ប្រាក់ដែលកម្ពុជាទទួលបាននេះគឺមានជំនួយឥតសំណងចំនួន១៥លាន
ដុល្លារអាមេរិកនិង៥៧៦លានដុល្លារអាមេរិកទៀតជាកម្ចីសម្បទាន
និងទុនវិនិយោគរបស់ក្រុមហ៊ុនចិន។
លោកហោ ណាំហុងមានប្រសាសន៍ថា៖
«លោក វេន ជៀបាវ
នាយករដ្ឋមន្ត្រីចិន បានប្រកាសជូនជំនួយឥតសំណងចំនួន១០០លានយ័នហើយ
ទន្ទឹមនឹងនោះ ក៏បានយល់ព្រមផ្តល់ឥណទានជាកម្ចី
ចំនួន៣០០លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោងបីនៅកម្ពុជាក្នុង
ឆ្នាំ២០១០នេះ រួមមាន គម្រោងផ្លូវជាតិលេខ២១៤
ពីក្រុងត្បែងមានជ័យនៃខេត្តព្រះវិហារទៅកាន់ស្រុកថាឡាបរិវ៉ាត់នៃ
ខេត្តស្ទឹងត្រែងចំនួន១០០លានដុល្លារអាមេរិក ផ្លូវជាតិលេខ៧៦
ពីក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគីរី
ចំនួន១០០លានដុល្លារអាមេរិកទៅតំបន់តាអង្គ
និងគម្រោងអភិវឌ្ឍន៍ប្រឡាយទឹកទន្លេវ៉ៃកូ
នៅខេត្តស្វាយរៀងជំហានទីមួយអស់ចំនួន១០០លានដុល្លារអាមេរិក។
នៅពេលគម្រោងធនធានទឹកនៅទន្លេវ៉ៃកូចប់អាចស្រោចស្រប់ដីស្រែប្រហែល
៣០០.០០០ហិចតា»។
លោកហោ ណាំហុង
បានបញ្ជាក់ថាក្នុងចំណោមកិច្ចព្រមព្រៀងចំនួន១២ដែលបានចុះហត្ថលេខា
នេះ រួមមានគម្រោងកសាងស្ពានជ្រោយចង្វាថ្មីមានតម្លៃជាង២៦,៧លាន
ដុល្លារអាមេរិក ស្ពានតាខ្មៅតម្លៃ ប្រមាណ ៣២លានដុល្លារអាមេរិក
គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ជាង៦៣លានដុល្លារអាមេរិក
គម្រោងកសាងកំណាត់ផ្លូវជាតិលេខ៤១
ពីបំបែកផ្លូវជាតិលេខ៤ត្រង់ថ្នល់ទទឹង ទៅស្រុកជុំគីរីខេត្ត
កំពតប្រមាណ៤៥លានដុល្លារអាមេរិក។
លោកហោ ណាំហុង បានថ្លែងថា
ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងចិន
និងកម្ពុជាចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០១០នេះ
មានតម្លៃទឹកប្រាក់១.១០០លានដុល្លារអាមេរិក។
លោក ហោ ណាំហុង
បានបន្ថែមថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី
វេន ជៀបាវ
បានសម្រេចជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឡើង
ដល់២.៥០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៥។
លោកប្រធានាធិបតី ហ៊ូ ជិនតាវ
បានសន្យាថាប្រទេសចិននឹងជំរុញឱ្យក្រុមហ៊ុនចិនមកវិនិយោគនៅ
ប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
លោកច័ន្ទ សុផល
ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា
ការវិនិយោគរបស់ប្រទេសចិនលើ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន
ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រកសិកម្ម និងថាមពល នឹងជួយ
ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕
កម្ពុជានិងស.រ.អ.នឹងហ្វឹកហ្វឺនផ្នែកយោធារួមគ្នា
រូបថត៖ AP
ទង់ជាតិសរអនិងទង់ជាតិខ្មែរ
បក់រវិចនៅពីមុខនាវាចម្បាំងអាមេរិកមួយដែលបានចូលចតនៅកំពង់ផែ
ក្រុងព្រះសីហនុក្នុងពេលកន្លងមក។ នាវាចម្បាំង USS Mustin
ជានាវាចុងក្រោយបំផុតដែលបានចូលមកចតក្នុងខែធ្នូឆ្នាំ២០១០នេះ
ដោយមានមេបញ្ជាការជាជនជាតិអាមេរិកាំងមានដើមកំណើតខ្មែរផង។
បណ្តាញទាក់ទងគ្នា
«សំខាន់បំផុតគឺខាងប្រឆាំងភេរវកម្មគឺយើងមានកម្មវិធីហ្នឹងផងដែរជាមួយនិងកម្មវិធីផ្សេងៗទៀត»។
កម្ពុជា
និងស.រ.អ. និងធ្វើការហ្វឹកហ្វឺនយោធារួមគ្នា ជាច្រើនមុខជំនាញ
រួមទាំងផ្នែកប្រឆាំងភេរវកម្មផង នៅឆ្នាំ២០១១ខាងមុខ។
ប្រទេស
កម្ពុជានិងស.រ.អ.កំពុងរៀបចំគម្រោងធ្វើការហ្វឹកហ្វឺនផ្នែក
យោធារួមគ្នា ជាច្រើនមុខជំនាញ
រួមទាំងប្រឆាំងអំពើភេរវកម្មផងនៅខែមិនាឆ្នាំ២០១១។
មន្ត្រី
យោធាជាន់ខ្ពស់កម្ពុជានិងមន្ត្រីស្ថានទូតស.រ.អ.ប្រចាំ
កម្ពុជាបាននិយាយថា
មន្ត្រីជំនាញនៃប្រទេសទាំងពីរកំពុងរៀបចំផែនការសម្រាប់ការ
ហ្វឹកហ្វឺន ដើម្បី ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនេះហើយ
ជាមួយនិងកិច្ចប្រជុំជាច្រើន។ មន្ត្រីយោធាកម្ពុជានិយាយថា
ការរៀបចំហ្វឹកហ្វឺនយោធាតាមទ្រង់ទ្រាយតូចៗមានគ្នាមិនដល់១០០នាក់
ក្នុងមុខជំនាញខ្លះនោះ នឹងធ្វើឡើងនៅតាមទីលាន នៅឯសមុទ្រ
ហើយនៅតាមព្រៃភ្នំក៏មានដែរ
ដើម្បីឲ្យកងទ័ពកម្ពុជាអាចពង្រីកបទពិសោធន៍
និងជំនាញតាមស្តង់ដារអន្តរជាតិ និងមានការទទួលស្គាល់ជាសាកល។
លោក
ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារប្រទេស
បានអះអាង ថា កងយោធាស.រ.អ.និងកងយោធាខ្មែរ
នៅតាមផ្នែកជាច្រើន រួមទាំងកម្លាំងប្រឆាំនឹងអំពើភេរវកម្មផង
នឹងត្រូវចូលរួមហ្វឹកហ្វឺន។
«សំខាន់បំផុតគឺខាងប្រឆាំងភេរវកម្មគឺយើងមានកម្មវិធីហ្នឹងផងដែរជាមួយនិងកម្មវិធីផ្សេងៗទៀត»។
មន្ត្រី
កម្ពុជានិងមន្ត្រីស្ថានទូតស.រ.អ.ប្រចាំកម្ពុជាបាននិយាយ ថា
កងយោធាស.រ.អ.ប្រចាំនៅតំបន់អាស៊ីគឺជាដៃគូនៃការហ្វឹកហ្វឺន។
ប្រទេសកម្ពុជាត្រូវគេដឹងថា
ជាប្រទេសមួយដែលស.រ.អ.បានកោតសរសើរចំពោះការប្តូរផ្តាច់ប្រឆាំង
នឹងអំពើភេរវកម្ម។
ប្រទេសកម្ពុជាធ្លាប់
ចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយតូចៗផង
និងទ្រង់ទ្រាយធំៗផង
ដោយបានធ្វើជាម្ចាស់ផ្ទះរួមជាមួយនិងកងយោធាស.រ.អ.ក្នុង
សមយុទ្ធយោធា ឬហៅថា GPOI កាលពីពាក់កណ្តាលឆ្នាំ២០១០។
តំណាលគ្នានោះ
កម្ពុជាបានបញ្ជូនកងយោធារបស់ខ្លួនដើម្បីចូលរួមជាមួយអ.ស.ប.ក្នុង
បេសកកម្មរក្សាសន្តិភាព ដូចជានៅប្រទេសសូដង់
និងនៅប្រទេសលីបង់ជាដើម៕
សហរដ្ឋអាមេរិកចង់បញ្ចប់បញ្ហាបំណុលកម្ពុជាឱ្យបានឆាប់
រូបថត៖ ម៉ែន គឺមសេង វីអូអេ ខ្មែរ
លោក
Joseph Yun
ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកសម្រាប់កិច្ចការតំបន់អាស៊ី
ខាងកើតនិងប៉ាស៊ីហ្វ៊ិក ថ្លែងនៅ
ក្នុងសវនាការដេញដោយពីបំណុលកម្ពុជានៅសភាតំណាងរាស្ត្រសហរដ្ឋ
អាមេរិក។
«យើង
ចង់ដោះស្រាយបញ្ហានេះឱ្យបានឆាប់។
បញ្ហានេះបានក្លាយជាអ្វីដែលខ្ញុំហៅថាជាការក្តៅក្រហាយក្នុង
ទំនាក់ទំនងទ្វេភាគីរបស់យើងអស់រយៈពេលជាយូរមកហើយ ហើយលោកស្រី
គ្លីនតុនបានធ្វើការប្តេជ្ញាថាយើងនឹងបញ្ជូនក្រុមការងារមួយដើម្បី
ទៅពិភាក្សាឡើងវិញលើបញ្ហាបំណុលនេះ
ពីព្រោះការចរចាកាលពីលើកមុនបានកើតឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះ
គឺមានន័យថាយូរមកហើយ»។
បន្ទាប់
ពីដំណើរទស្សនកិច្ចរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទៅប្រទេសកម្ពុជាដែល
ប្រទេសទាំងពីរចាត់ទុកថាជាជោគជ័យដ៏ធំនៃកិច្ចសហប្រតិបត្តិការ
អន្តរជាតិ សហរដ្ឋអាមេរិក នាពេលនេះ
កំពុងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់លើបញ្ហាបំណុលដែលកម្ពុជា
ជំពាក់កាលពីសម័យសង្គ្រាមក្នុងអំឡុងទសវត្សរ៍១៩៧០។
ក្រសួង
ការបរទសសហរដ្ឋអាមេរិកបានធ្វើការជួបប្រជុំជាមួយមន្ត្រី
ពាក់ព័ន្ធសំខាន់ៗក្នុងករណីប្រាក់បំណុលដែលកម្ពុជាបានជំពាក់
ដោយបានបង្ហាញចេតនាចង់ដោះស្រាយបញ្ហាប្រាក់បំណុលដែលមានរយៈជាង៣៥
ឆ្នាំមកហើយនេះឱ្យបានចប់ក្នុងពេលឆាប់ៗ។
លោក
ចូសេហ្វ យន់
ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់វីអូអេ
សំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាក្នុងបទសម្ភាសពិសេសមួយកាលពី
ថ្ងៃអង្គារ៍ថាលោកបានកោះប្រជុំមន្ត្រីសំខាន់កម្រិតអន្តរក្រសួង
ក្នុងនោះមានមន្ត្រីនៃក្រសួងរតនាគាររបស់អាមេរិកផងដែរ
ដើម្បីពិនិត្យមើលលើទិន្នន័យនៃចំនួនប្រាក់ដែលជំពាក់។
«យើង
ចង់ដោះស្រាយបញ្ហានេះឱ្យបានឆាប់។
បញ្ហានេះបានក្លាយជាអ្វីដែលខ្ញុំហៅថាជាការក្តៅក្រហាយក្នុង
ទំនាក់ទំនងទ្វេភាគីរបស់យើងអស់រយៈពេលជាយូរមកហើយ ហើយលោកស្រី
គ្លីនតុនបានធ្វើការប្តេជ្ញាថាយើងនឹងបញ្ជូនក្រុមការងារមួយដើម្បី
ទៅពិភាក្សាឡើងវិញលើបញ្ហាបំណុលនេះ
ពីព្រោះការចរចាកាលពីលើកមុនបានកើតឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះ
គឺមានន័យថាយូរមកហើយ»។
លោក យន់
សម្តែងក្តីសង្ឃឹមថាក្រុមការងារមួយនឹងទៅជួបចរចាជាមួយប្រទេស
កម្ពុជាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ
ហើយរូបលោកអាចដឹកនាំការចរចានេះដោយផ្ទាល់ឬក៏ចាត់តំណាងទៅជំនួស។
បំណុល
ដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនេះ
បានកើតឡើងតាំងពីសម័យរដ្ឋាភិបាលរបស់លោកសេនាប្រមុខលន់ នល់
ដែលពេលនោះបានចុះកិច្ចព្រមព្រៀងបីជាប់ៗគ្នាជាមួយក្រសួង
កសិកម្មសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៥
យល់ព្រមទិញគ្រឿងសម្ភារៈ ដូចជាកប្បាស ថ្នាំជក់ ប្រេងឆា
ស្រូវសាឡី ម្សៅស្រូវសាឡី និងអង្ក។
បើ
បូកសរុបទាំងប្រាក់ជំពាក់ ការប្រាក់
និងការពិន័យចំពោះការបង់ប្រាក់សងយឺត គឺរហូតមកដល់ពេលនេះ
ប្រទេសកម្ពុជាបានជំពាក់សហរដ្ឋអាមេរិកចំនួន៤០៥លានដុល្លារ។
ប្រទេស
កម្ពុជាបានស្នើសុំម្តងហើយម្តងទៀតឱ្យលុបចោលប្រាក់
បំណុលនេះដោយចាត់ទុកវាជាបំណុលដែលបម្រើឱ្យគោលបំណងសង្គ្រាមហើយ
ពេលបច្ចុប្បន្នប្រទេសកម្ពុជាត្រូវការថវិកាដើម្បីអភិវឌ្ឍប្រទេស។
នៅ
ក្នុងបទសម្ភាសន៍ជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃ
ពុធលោក ហែម ហេង
ឯកអគ្គរាជទូតខ្មែរប្រចាំទីក្រុងវ៉ាស៊ីនតោននៅតែបញ្ជាក់ពីជំហរ
ដដែល។
«ខ្ញុំជឿជាក់ថាសហរដ្ឋអាមេរិក
នឹងពិនិត្យមើលឡើងវិញនូវសេចក្តី
សម្រេចរបស់ខ្លួនដែលពីមុនថាឱ្យកម្ពុជាយើងសងបំណុល
ហើយឥឡូវខ្ញុំជឿជាក់ថាក្រោយពីលោកជំទាវគាត់បានធ្វើទស្សនកិច្ច
នៅស្រុកខ្មែរមកលោកជំទាវអាចនឹងប្តូរចិត្តហើយនឹងពិនិត្យមើលឡើង
វិញនូវការសម្រេចនេះ
ហើយក្រុមជំនាញនឹងទៅពិភាក្សាក្នុងការដោះស្រាយបំណុលនេះឱ្យបាន
ឆាប់»។
ប៉ុន្តែលោក ចូសេហ្វ យន់
បានបដិសេធចោលលទ្ធភាពដែលសហរដ្ឋអាមេរិកអាចនឹងលប់ចោលប្រាក់បំណុលឬ
ក៏បញ្ចុះការប្រាក់ដែលកម្ពុជាបានយល់ព្រមកាលពីការចរចាក្នុង
ក្លឹបទីក្រុងប៉ារីស។ លោក
បានបញ្ជាក់ថាមានច្បាប់ជាច្រើនដែលសហរដ្ឋអាមេរិកត្រូវតែគោរពតាម
ដែលមានដូចជាច្បាប់ពហុភាគីនិងច្បាប់ក្នុងស្រុករបស់សហរដ្ឋ
អាមេរិកដែលសភាតំណាងរាស្រ្តបានសម្រេច។
«ដូច្នេះ
យើងត្រូវធ្វើការរៀបចំឡើងវិញឬកំណត់កាលវេលាឡើងវិញ
និងការចរចាដោយយកច្បាប់ទាំងពីរនេះជាគោល
គឺច្បាប់ពហុភាគីដូចដែលគ្រប់គ្រងដោយក្លឹបទីក្រុងប៉ារីសនិងច្បាប់
ក្នុងស្រុករបស់យើងជាដើម។
ដោយស្ថិតនៅក្នុងកម្រិតដែនកំណត់នេះយើងចង់ធ្វើអ្វីដែលយើងអាច
ដើម្បីដោះស្រាយបញ្ហាទាំងនេះ”។
លោកស្រី
រដ្ឋមន្រ្តីការបរទេសហ៊ីលឡារី
ក្លីនតុនបានធ្វើទស្សនកិច្ចទៅប្រទេសកម្ពុជាពីថ្ងៃទី
៣០ខែតុលាដល់ថ្ងៃទី១
ខែវិច្ឆិកាដែលក្នុងពេលនោះលោកស្រីបានសន្យាថានឹងបញ្ជូនក្រុម
ការងារមកធ្វើការសិក្សាលើបញ្ហាបំណុលដែលប្រទេសកម្ពុជាជំពាក់៕
អាជីវកម្មតំបន់កោះពេជ្រត្រូវប៉ះពាល់បន្ទាប់ពីព្រឹត្តិការណ៍រត់ជាន់គ្នា
រូបថត៖ សឹង សុផាត វីអួអេ ខ្មែរ
តំបន់
កម្សាន្តមួយនៅលើ តំបន់អភិវឌ្ឍន៍កោះពេជ្រនៅក្រុងភ្នំពេញ
កកកុញដោយអ្នកមកកម្សាន្តកាលពីខែកក្កដាឆ្នាំ២០១០
នៅប៉ុន្មានខែមុនការផ្អើលរត់ជាន់គ្នានៅក្នុងឱកាសបុណ្យអុំទូក
ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥១នាក់។
បណ្តាញទាក់ទងគ្នា
«តាំងពី
កោះពេជ្រគេបើកឱ្យចូលវិញមក
គឺយើងបើករហូតតែអត់ដាច់ទើបតែបានពីរនាក់សូម្បីតែកន្លែងលក់គ្រឿង
ញ៉ាំ គ្រឿងផឹក អីអត់មានមនុស្សតែម្តង។
ភាគច្រើនឱ្យតែមេឃងងឹតគឺមនុស្សទៅបាត់អស់ហើយ។ គេអត់ហ៊ាននៅ។
ស្ងាត់គ្រប់កន្លែងរាល់ថ្ងៃ!»។
មណ្ឌល
កម្សាន្តកោះពេជ្រដែលបានក្លាយជាទីកន្លែងដ៏មានប្រជាប្រិយភាពបំផុត
មួយសម្រាប់ការលំហែក្នុងចំណោមតំបន់កម្សាន្តដែលមានតិចតួចនៅកណ្តាល
ក្រុងភ្នំពេញអស់រយៈជិតមួយឆ្នាំមកហើយនេះ
នៅពេលនេះកោះពេជ្របានផ្លាស់ប្តូរពីសភាពអ៊ូអរមកជាតំបន់គួរឱ្យភ័យ
ខ្លាចសម្រាប់ប្រជាពលរដ្ឋមួយចំនួនទៅវិញ។
ការ
ផ្លាស់ប្ដូរនេះបន្ទាប់ពីមានហេតុការណ៍រត់ជាន់គ្នានៅយប់
ចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី២២ ខែវិច្ឆិកា
ដែលបានធ្វើឱ្យមនុស្សស្លាប់កើនដល់ ៣៥២ និង៣៩៤ នាក់រងរបួស។
កន្លែង
កម្សាន្តសម្រាប់កុមារដូចជា កន្រ្តកវិល សេះ យន្តហោះ
រទេះភ្លើងជាដើមដែលធា្លប់តែ
មមាញឹកអ៊ូអរនៅពេលនេះបានផ្អាកដំណើរការដោយសារតែពុំមានកុមារមកជិះ
លេងគ្រប់គ្រាន់។
រីឯហាងទំនិញផ្សេងទៀតត្រូវបង្ខំចិត្តបិទវិញទៅវិញ
នៅពេលដែលយប់ងងឹតមកដល់។
លោក យៀត
ស៊ីណា ជាអ្នកគ្រប់គ្រងកន្លែងកម្សាន្តក្មេងមួយកន្លែងនៅលើកោះពេជ្រ
បានឱ្យដឹងថាកន្លែងកម្សាន្តរបស់គាត់ក្មេងៗចូលចិត្តមកលេង
ច្រើនជាងកន្លែងដទៃពីព្រោះមានទីតាំងធំជាងគេហើយក៏មានឧបករណ៍លេង
កម្សាន្តច្រើនជាងគេដែរ
ក៏ប៉ុន្តែនៅរយៈពេលមួយសប្តាហ៍កន្លងមកហើយគាត់អាចរកប្រាក់បានតែ
១ម៉ឺនរៀលគឺស្មើនឹង២,៥ដុល្លារអាមេរិក តែប៉ុណ្ណោះ
បន្ទាប់ពីមានហេតុការណ៍កើតឡើង។ គឺខុសពីពេលមុន
ដែលគាត់អាចរកប្រាក់បានយ៉ាងតិចបំផុត
១០០ដុល្លារអាមេរិកដែរក្នុងមួយថ្ងៃ។
«តាំងពី
កោះពេជ្រគេបើកឱ្យចូលវិញមក
គឺយើងបើករហូតតែអត់ដាច់ទើបតែបានពីរនាក់សូម្បីតែកន្លែងលក់គ្រឿង
ញ៉ាំ គ្រឿងផឹក អីអត់មានមនុស្សតែម្តង។
ភាគច្រើនឱ្យតែមេឃងងឹតគឺមនុស្សទៅបាត់អស់ហើយ។ គេអត់ហ៊ាននៅ។
ស្ងាត់គ្រប់កន្លែងរាល់ថ្ងៃ!»។
នៅ
មិនឆ្ងាយពីកន្លែងកម្សាន្តសម្រាប់កុមារ លោក ឃិន នី
ម្ចាស់កន្លែងកម្សាន្តគប់ប៉េងប៉ោង
ដែលជាល្បែងពេញនិយមសម្រាប់យុវវ័យ កំពុងរង់ចាំអតិថិជន។
លោកពោលថា ប្រាក់ចំណូលរបស់លោកបានធ្លាក់ចុះចំនួនដប់ដង ធៀបនឹងរយៈពេលមុន នឹងសោកនាដកម្មជាន់លើគ្នាកើតឡើង។
«ប៉ុន្មាន
ថ្ងៃតាំងពីក្រោយកើតហេតុការណ៍នោះមកដូចបាន១ម៉ឺន២ម៉ឺន អី។
ជួនកាល អត់រលីងតែម្តង។ ២ថ្ងៃ៣ថ្ងៃ អត់រលីងតែម្តង។
ឥឡូវចង់សំណូមពរក្រុមហ៊ុនជួយបន្ធូរបន្ថយកុំទាន់យក លុយអី
ពីព្រោះគ្នាវាលក់អត់ដាច់។ វាអត់ទាន់មានម៉ូយមានអីទេ។
ក្រោយកើតហេតុការណ៍វាស្ងាត់អត់សូវមានមនុស្សចូល។
ប្រហែលជាអាចរត់ហើយ
ពីព្រោះគ្នាអត់បានលុយបានអីផងបានលុយណាបង់ថ្លៃ។
ជួនកាលអត់បានមួយរៀលផង»។
នៅតាម
ភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ និងហាងលក់ទំនិញផ្សេងៗ
ទៀតក៏មានសភាពស្ងប់ស្ងាត់ដូចគ្នាដែរ។
ភោជនីយដ្ឋានខ្លះធ្លាប់តែរកកន្លែងអង្គុយស្ទើរតែគ្មានក៏ប៉ុន្តែពេល
នេះ ស្ទើរតែរកមនុស្សមកអង្គុយមិនបានមួយតុផង។
ថ្លៃ
ឈ្នួលតូបឬដីសម្រាប់ការប្រកបអាជីវកម្មនៅលើកោះពេជ្រនេះ
មានតម្លៃចាប់ពី៣០០
ដុល្លារអាមេរិករហូតទៅដល់ជាង៥ពាន់ដុល្លារអាមេរិកក្នុងមួយខែ។
ក្រុមអាជីវករនិយាយថា ពួកគេអាចនឹងផ្អាកឬបញ្ឈប់អាជីវកម្មនៅទីនេះ ប្រសិនបើស្ថានភាពអាក្រក់នៅតែបន្ដ។
កោះពេជ្រ
មានទំហំផ្ទៃដីប្រមាណជា៨០ហិកតានិងស្ថិតនៅទីតាំងដ៏
ល្អបំផុតក្នុងកណ្តាលក្រុងភ្នំពេញ។ នៅផ្នែកខាងកើត ឈៀងខាងជើង
គឺជាទន្លេបួនមុខ
ហើយកោះនេះផ្ដាច់ចេញពីដីគោកដោយជ្រលងអូរមួយយ៉ាងធំ
ដែលមានស្ពានតភ្ជាប់ចំនួនពីរ។ ហើយស្ពានមួយក្នុងចំណោម នោះ
គឺស្ពានពេជ្រ ដែលមានទំហំទទឹងជាងប្រាំពីរម៉ែត្រ
និងបណ្ដោយ១០០ម៉ែត្រ គឺជាទីលាន
គ្រោះមហន្ដរាយនៃការស្លាប់អ្នកដើរកម្សាន្តក្នុងពិធីបុណ្យអុំទូក។
អ្នកក្រុងភ្នំពេញនិយមទៅកម្សាន្តនៅកោះនេះ ជាពិសេសនាពេលរសៀលថ្ងៃរៀបអស្តង្គតដើម្បីស្រូបយកខ្យល់អាកាសត្រជាក់បរិសុទ្ធ។
កោះពេជ្រ
ក្រៅពីមានបរិយាកាសល្អដែលអំណាយផលពីធម្មជាតិហើយនោះ
ក៏មានសួនច្បាររៀបចំបានយ៉ាងល្អស្អាត ដែលរចនាឡើងគួរជាទីគយគន់
ដោយមានវាលស្មៅខៀវខ្ចី ផ្កាចម្រុះ ពណ៌
មានរូបចម្លាក់រួមទាំងមានការបាញ់ទឹកលម្អផងដែរ
ហើយក៏មានកន្លែងសម្រាប់កុមារលេង កម្សាន្ត
និងទីតាំងសម្រាប់រៀបចំពិធីជប់លៀងមង្គលការជាដើម។
រយៈពេល
ចុងក្រោយនេះ
កោះពេជ្របានក្លាយជាទីកន្លែងដែលគួរជាទីទាក់ទាញកាន់តែខ្លាំងដោយមាន
ការរីកដុះដាលនូវភោជនីយដ្ឋាន ហាងលក់ទំនិញមួយចំនួនដូចជា
ហាងលក់គ្រឿងអល្លង្កា ហាងលក់សម្លៀកបំពាក់ជាដើម។
ហើយក៏ជាទីកន្លែងសម្រាប់តាំងពិព័រណ៌ដ៏សម្បូរបែបផងដែរ។
ក៏
ប៉ុន្តែសភាពបែបនេះ
ក៏បានប្រែប្រួលអស់រលីងមួយពព្រិចភ្នែកតែប៉ុណ្ណោះ។
សូម្បីតែសួនច្បារ
ដែលធ្លាប់តែមានមនុស្សជាច្រើនមកអង្គុយលេងលំហែកាយរហូតដល់យប់ជ្រៅ
មានក្មេងៗរត់លេងប្រដេញគ្នាបែរជាមានមនុស្សម្នាតិចតួចបំផុតនៅពេល
មេឃមិនទាន់ងងឹត ហើយនៅពេល
ដែលមេឃងងឹតមកដល់អ្នកកម្សាន្តដ៏តិចតួចនោះក៏នាំគ្នារូតរះប្រញាប់
ប្រញាល់ចេញពីទីនោះវិញ
រីឯកន្លែងរៀបចំពិធីជប់លៀងមង្គលការក៏មិនសូវមមាញឹកដូចពីមុនដែរ។
អ្នកខ្លះពោលថា
ពិធីពិសារភោជនីយអាហារមង្គលការមួយចំនួនដែលគ្រោងធ្វើនៅទីនេះ
ត្រូវលុបចោលដោយសារតែ ម្ចាស់មង្គលការ
និងភ្ញៀវដែលត្រូវបានអញ្ជើញមានការភ័យខ្លាច។
នៅ
ក្នុងអំឡុងពេលនេះភាគច្រើនអ្នកដែលចូលទៅកោះពេជ្រគ្រាន់តែជិះ
ចុះជិះឡើងក្រឡឹង
តាមដងផ្លូវតែប៉ុណ្ណោះមិនសូវឈប់អង្គុយលេងដូចមុននោះទេ។
នេះបើយោងទៅតាមការកត់សម្គាល់របស់លោក យៀត ស៊ីណា
និងអាជីវករដទៃទៀត។
«ភាគច្រើនគេចង់
ដឹងចង់ឮ គេគ្រាន់តែមកជិះលេងតែប៉ុណ្ណោះ ហើយថាមេឃឱ្យតែងងឹត អត់
មានមនុស្សតែម្តងដូចគេនៅខ្លាចនៅអីអញ្ចឹង»។
យ៉ាង
ណាក៏ដោយអ្នកដើរកំសាន្ដនៅកោះពេជ្រមួយចំនួន
បានពោលដោយប្រយ័ត្នប្រយែងថា
ពួកគេមិនបានភ័យខ្លាចចំពោះសោកនាដកម្មដែលបានកើតឡើងនោះទេ។
រហូត
មកដល់ពេលនេះគេនៅមិនទាន់ឃើញមានអ្នកនយោបាយឬ អ្នកសេដ្ឋកិច្ចណា
ម្នាក់ហ៊ានអះអាងថា
កោះពេជ្រអាចវិលទៅរកសភាពល្អឡើងវិញដូចកាលពីមិនទាន់កើតហេតុការណ៍
នៅពេលណានោះទេ។
លោក ពុង ខៀវសែ
អគ្គនាយកធនាគារកាណាឌីយ៉ា ដែលត្រូវគេដឹងថា
គឺជាថៅកែកោះពេជ្រផងដែរ
មិនអាចធ្វើទំនាក់ទំនងបានទេដោយសារតែទូរស័ព្ទរបស់លោករោទិ៍ដោយ
គ្មានអ្នកទទួល។ រីឯអ្នកគ្រប់គ្រងនៅកោះពេជ្រមួយចំនួនទៀត
បានបដិសេធផ្ដល់បទសម្ភាស។
ក៏ប៉ុន្តែ
ទោះបីជាយ៉ាងណាក៏ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានបញ្ជាក់យ៉ាងច្បាស់
នៅក្នុងពិធីសម្ពោធអាគារទីស្តីការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិង
យុវនិតីសម្បទា កាលសប្តាហ៍មុនថា
លោកជំរុញឲ្យមានការបង្កើនការអភិវឌ្ឍកោះពេជ្រឱ្យកាន់តែខ្លាំងឡើង
ថែមទៀត និងត្រូវសង់ស្ពានថ្មីបន្ថែមទៀត៕
ចំនួន ៨៣នាក់នៅក្នុងទីក្រុងភ្នំពេញបានទទួលអំណោយ
ក្រុម
គ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតចំនួន
៨៣នាក់នៅក្នុងទីក្រុងភ្នំពេញ
ដោយសារឧបទ្ទវហេតុនៅមណ្ឌលកម្សាន្តកោះពេជ្រ
បានទទួលអំណោយលើកដំបូងពីស្ថានីយ៍ទូរទស្សន៍បាយ័ន។
ស្ថានីយ៍នេះបានធ្វើយុទ្ធនាការរៃអង្គាសប្រាក់ពីសប្បុរសជន
ដើម្បីជួយដល់ជនរងគ្រោះ។
ក៏ប៉ុន្តែកន្លងមកបានទទួលការរិះគន់ថា
ការរៃអង្គាសប្រាក់នេះមិនបានផ្ដល់ដល់ជនរងគ្រោះទេ។ស្ថានីយ៍ទូរទស្សន៍បាយ័នរបស់លោកស្រីហ៊ុន ម៉ាណា កូនស្រីរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃពុធនេះ បានចាប់ផ្តើមចែកថវិកាដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២២ខែវិច្ឆិកា នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នាមួយ ដែលបានធ្វើឲ្យមនុស្សស្លាប់និងរងរបួសប្រមាណជិត១.០០០នាក់។
ការផ្តល់ថវិកានេះបានកើតមានឡើងក្រោយពីសា្ថនីយ៍ទូរទស្សន៍នេះ បានធ្វើយុទ្ធនាការរៃអង្គាសប្រាក់ពីសប្បុរសជន ដែលមានចំនួនជាងពីរលានដុល្លារសហរដ្ឋអាមេរិក។
កាលពីសប្តាហ៍មុន គណបក្សប្រឆាំង និងមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួនបានធ្វើការបរិហាររិះគន់ ថា មូលនិធិដែលបង្កើតឡើងដោយស្ថានីយ៍ទូរទស្សន៍បាយ័ន និងស្ថានីយ៍ទូរទស្សន៍ CTN កំពុងតែធ្វើអាជីវកម្មលើជនរងគ្រោះ និងបានសង្ស័យថា ថវិកាដែលប្រមូលបាននេះមិនបានដល់ដៃជនរងគ្រោះទេ។
នៅក្នុងពិធីផ្តល់អំណោយដែលធ្វើឡើងដោយស្ថានីយ៍ទូរទស្សន៍ បាយ័ន លោកទិត្យ ថាវរិទ្ធ អគ្គនាយករងនៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍បានថ្លែងថា ការផ្តល់អំណោយមូលនិធិនេះគឺបញ្ជប់នូវការសង្ស័យទាំងឡាយអំពីការ រិះគន់ថា ស្ថានីយ៍ទូរទស្សន៍បាយ័នបានប្រើបា្រស់ថវិកា ដែលបានមកពីសប្បុរសជនមិនត្រឹមត្រូវ។
លោកបានមានប្រសាសន៍ទៀតថា ថវិកាដែលត្រូវចែកជនរងគ្រោះសរុបចំនួន៣៥១នាក់។ អ្នកទាំងនោះនឹងត្រូវទទួលបានប្រាក់រៀលចំនួនប្រមាណជិត៧លានរៀលនិង ប្រមាណជាង៣៥០០ដុល្លារសហរដ្ឋអាមេរិក។
លោកកែប ជុតិមា អភិបាលក្រុងភ្នំពេញ ដែលបានចូលរួមក្នុងពិធីផ្តល់អំណោយនោះ បានថ្លែងកោតសរសើរស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលបានជួយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះនៅលើស្ពានពេជ្រនោះ។
«អំណោយ និងថវិកានេះពុំត្រឹមតែបានជួយសម្រាលដល់គ្រួសារសពប៉ុណ្ណោះទេ គឺថែមទាំងបានស្តែងចេញឲ្យឃើញនូវស្មារតីស្នេហាជាតិ ការរួមសាមគ្គីជាធ្លុងមួយរបស់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន»។
ប្រជាពលរដ្ឋ ដែលបានទទួលថវិកាពីមូលនិធិទូរទស្សន៍បាយ័ន ភាគច្រើនបានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ហើយមួយចំនួនទៀតបានយំក្តុកក្តួល ដោយសារតែទឹកប្រាក់ទាំងនេះមិនអាចលុបស្នាមដ៏សោកសៅនៃការបាត់បង់ ជីវិតសាច់ញាត្តិនិងក្រុមគ្រួសាររបស់ពួកគេបានទេ។
«ខ្ញុំចាំនៅពេទ្យរុស្ស៊ី ឃើញឡានទីមួយ ឡានទី២ ឡានទី៣។ ខ្ញុំឃើញកូនខ្ញុំទន់ជង្គង់។ ខ្ញុំអាណោចអធ័មកូនខ្ញុំណាស់»។
លោកចាន់ សេរី អាយុ៣៧ឆ្នាំ ជាមន្រ្តីយោធាមួយរូប ដែលបានស្លាប់បាត់បង់ជីវិតសមាជិកក្នុងក្រុមគ្រួសារចំនួនបួននាក់ រួមមានប្រពន្ធ និងកូនជាទីស្រឡាញ់ចំនួនបីនាក់នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅ លើស្ពានពេជ្រនៃមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រនោះ បាននិយាយថា ថវិកាទាំងនេះនឹងអាចជួយឲ្យលោកកសាងជីវភាពឲ្យបានសមរម្យ។
លោកបានមានប្រសាសន៍ថា លោកនៅតែសោកស្តាយចំពោះការបាត់បង់ភរិយា និងកូនជាទីស្រឡាញ់ទាំងបីដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងថ្ងៃ នោះ។
«បាទ មានការសោកស្តាយខ្លាំងមែនទែន។ សោកស្តាយជីវិតប្រពន្ធ កូន ដែលធ្លាប់រស់នៅជាមួយគ្នាយ៉ាងសុខសាន្ត។ ពេលបែកបាក់គ្នាអញ្ចឹង ដូចដឹងស្រាប់ហើយ អ្នកណាក៏ដូចអ្នកណា មានការសោកស្តាយដូចគ្នា»។
លោក ភា ចាន់ណារ៉ា អាយុ៤៣ឆ្នាំ ដែលត្រូវជាបងបង្កើតរបស់ជនរងគ្រោះឈ្មោះភារី អាយុ២៤ឆ្នាំ ដែលបានស្លាប់បាត់បង់ជីវិតនៅលើស្ពានពេជ្រនោះ បានរៀបរាប់ថា លោកនឹងយកទឹកប្រាក់ទាំងនេះទៅធ្វើបុណ្យ និងជួយដល់ម្តាយដែលមានវ័យចាស់ជរា។
«ទីមួយយកសម្រាប់ធ្វើបុណ្យ១០០ថ្ងៃ ឬក៏មួយឆ្នាំ បន្តទៅទៀតហើយ និងជួយដល់ម្តាយខ្ញុំ ដែលគាត់ចាស់ជរា គ្មានអ្វីទីពឹង ហើយនិងកូនអ្នកស្លាប់។ ស្លាប់ម្នាក់ទៀត សពប្អូនស្រី»។
ឧបទ្ទវហេតុ ដែលបានកើតមានឡើងនៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ កាលពីថ្ងៃទី២២ខែវិច្ឆិកាកន្លងទៅនេះ បានសម្លាប់មនុស្សយ៉ាងតិចប្រមាណ៣៥១នាក់ និង៣៩៥នាក់ផ្សេងទៀតបានទទួលរងរបួស។
ស្ថានីយ៍ធំៗចំនួនពីរគឺស្ថានីយ៍ទូរទស្សន៍បាយ័ន និងស្ថានីយ៍ទូរទស្សន៍ CTN បានបង្កើតមូលនិធិនេះឡើងដើម្បីជួយដល់ជនរងគ្រោះ។
ស្ថានីយ៍ទូរទស្សន៍ CTN បានប្រមូលថវិកាប្រមាណជាង៨៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងស្ថានីយ៍ទូរទស្សន៍បាយ័នបានប្រមូលទឹកប្រាក់ប្រមាណជាងពីរលាន ប្រាំសែន ដុល្លារសហរដ្ឋអាមេរិក។
រដ្ឋាភិបាលកម្ពុជាបានប្រកាសថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតអាចទទួលថវិកាចំនួនជាង១២០០០ ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ៕
មន្ត្រីពន្ធដាររពុករលួយអាចបាត់បង់ការងារ ឬពិន័យ
ភ្នំពេញ៖ ភ្នាក់ងារពន្ធដាររមួយចំនួននឹងត្រូវបាត់បង់ការងារ ដោយសារការទារប្រាក់លើសពីអ្នកបង់ពន្ធទោចក្រយានយន្ត បន្ទាប់ពីការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយបានរក ឃើញទោសកំហុសរបស់ភ្នាក់ងារពន្ធដារទាំងនេះ ដែលបានប្រព្រឹត្តអំពើពុករលួយ។ អង្គការសង្គមស៊ីវិលបានស្វាគមន៍ចំណាត់វិធានការរបស់អង្គភាពប្រឆាំង អំពើពុករលួយ ដែលមានឆន្ទៈស៊ើបអង្កេតបន្ថែមទៅលើពាក្យបណ្តឹងចំនួន៩០របស់ អង្គការសង្គមស៊ីវិលនិងបានរកឃើញអ្នកមានទោសកំហុសនេះ។
លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងនៅថ្ងៃពុធនេះថា ភ្នាក់ងារពន្ធដារចំនួន៣០នាក់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងត្រូវប្រឈមមុខនឹងការបណ្តេញពីការងារចំពោះអំពើ ពុករលួយទាក់ទងនឹងការទារប្រាក់លើស នៅក្នុងការលក់ប័ណ្ណបង់ពន្ធទោចក្រយានយន្តប្រចាំឆ្នាំ២០១០។ លោកឱម យិនទៀងបានថ្លែងប្រាប់សន្និសីទកាសែតនៅទីស្តីការអង្គភាពប្រឆាំង អំពើពុករលួយថា អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញភ្នាក់ងារពន្ធដារចំនួន៣០ នាក់ដែលបានទារប្រាក់លើស ៥០០០រៀលសម្រាប់យានយន្តមួយគ្រឿង។
លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបន្តថា លោកនឹងបញ្ជូនឯកសារភស្តុតាងទាក់ទងនឹងភ្នាក់ងារពន្ធដារ៣០នាក់នេះ ទៅក្រសួងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានពន្ធដារដើម្បី ដាក់ទណ្ឌកម្មរដ្ឋបាល។
«យើងខ្ញុំស្នើទៅអគ្គនាយកដ្ឋានពន្ធដារសុំដាក់ពិន័យរដ្ឋបាលនៅ ស្អែកព្រឹក ហើយសូមរាយការណ៍មកឱ្យយើងខ្ញុំវិញ។ ខ្ញុំជឿថា កំហុសធ្ងន់បំផុតត្រូវបញ្ឈប់ពីការងារ មិនដំឡើងឋានៈ និងព្យួរការងារ។ ប៉ុន្តែអារម្មណ៍របស់ខ្ញុំគិតថា កំហុសធ្ងន់ជាងគេបំផុតគឺបណ្តេញចេញពីការងារ»។
ពិន័យរដ្ឋបាលមានការស្តីបន្ទោស ការមិនដំឡើងឋានៈ ការព្យួរការងារ និងការបណ្តេញចេញពីការងារ ស្របតាមទោសកំហុសដែលបានប្រព្រឹត្ត។
លោកឱម យិនទៀងបានបញ្ជាក់ថា ភស្តុតាងជាក់ស្តែងចំនួន១៤ទំព័របានបង្ហាញថា ភ្នាក់ងារពន្ធដារចំនួន៣០នាក់បានទារប្រាក់លើសពីអ្នកបង់ពន្ធដោយ មានរូបថត ឈ្មោះ អត្តលេខ និងទីកន្លែង។ ឯកសារភស្តុតាងនេះបានសរសេរថា មន្ត្រីលក់ពន្ធចល័តទារប្រាក់លើស៥០០០រៀលពីអ្នកបង់ពន្ធផ្លូវ ដោយយកលេសថា ថ្លៃឯកសារ ថ្លៃសរសេរបំពេញឯកសារ ថ្លៃទិញទឹកបរិសុទ្ធបរិភោគ។
លោក សន ជ័យ ប្រធានរួបរួមដើម្បីគណនេយ្យសង្គម បានថ្លែងថា លោកអបអរសាទរចំពោះចំណាត់វិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឆន្ទៈស៊ើបអង្កេតបន្ថែមទៅលើពាក្យបណ្តឹងចំនួន៩០របស់ អង្គការសង្គមស៊ីវិល និងបានរកឃើញអ្នកមានកំហុសនេះ។
«ការដាក់ពិន័យរដ្ឋបាលជាការរួមចំណែកមួយនៅក្នុងការលុបបំបាត់ ការទារប្រាក់លើស ពីអ្នកបង់ពន្ធ នៅពេលប្រមូលពន្ធនេះ។ នៅឆ្នាំបន្ទាប់ទៀត យើងចង់ឃើញការដាក់ទោសទាក់ទងនឹងបទពុករលួយ ដូចជា ការដាក់ពន្ធនាគារជាដើម ប៉ុន្តែសម្រាប់ឆ្នាំនេះ ការពិន័យរដ្ឋបាលគឺជាទង្វើមួយដែលអាចទទួលយកបានពីសង្គមស៊ីវិល»។
មន្ត្រីនៅអគ្គនាយដ្ឋានពន្ធដារបានបញ្ជាក់ថា ភ្នាក់ងារពន្ធដារដែលមាននៅក្នុងបញ្ជីរបស់អង្គភាពប្រឆាំងអំពើ ពុករលួយមិនអាចគេចផុតពីការដាក់ទណ្ឌកម្មរដ្ឋបាលបានទេ។
នៅចុងខែកញ្ញា អង្គការសង្គមស៊ីវិលបានដាក់ពាក្យប្តឹងចំនួន៩០ដែលតំណាងឱ្យប្រជា ពលរដ្ឋច្រើនរាប់ពាន់នាក់នៅទូទាំងប្រទេសទៅអង្គភាពប្រឆាំងអំពើពុក រលួយ។
ក្នុងព្រឹត្តិការណ៍មួយទៀត អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនចាប់អតីតប្រធានព្រះរាជអាជ្ញាតុលាការខេត្តពោធិសាត់អំពីបទ ពុករលួយ ចាប់ជំរិតមនុស្ស ទារប្រាក់ និងបង្ខាំងមនុស្សខុសច្បាប់។
លោកតុប ច័ន្ទសិរីវុធ ប្រធានព្រះរាជអាជ្ញាតុលាការខេត្តពោធិសាត់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយទទួលបាន ព័ត៌មានចារកម្ម និងភស្តុតាងគ្រប់គ្រាន់៕